How to make fish steam with sweet source(ត្រីស្រសក់ចំហុយស្លឹកគ្រៃ ទឹកត្រីផ្អែម)



ត្រីស្រសក់ចំហុយស្លឹកគ្រៃ ទឹកត្រីផ្អែម
សូមស្វាគមន៍មកកាន់ Regional Cooking Blogger.ថ្ងៃនេះយើងខ្ញុំនិងលើកយកមុខម្ហូបពិសេសមួយរបស់ប្រជាជនខ្មែរ ដែលគេពេញនិយមក្នុងការធ្វើហូប យើងអាចធ្វើម្ហូបនេះសំរាប់ ក្លែម បរិភោគបាយថ្ងៃត្រង់ បាយល្ងាច និងអាចរៀបចំសំរាប់ការជួបជុំមិត្តភក្តិ និង​កម្មវិធីផ្សេងៗ​​ ​ 

​​​​​​​​​​​​+គ្រឿងផ្សំ  
                - ម្សៅរ៉តឌី រឺ ម្សៅប៊ីចេង ១ ស្លាបព្រាកាហ្វេ 
                

                - ស្កសរ ១ ស្លាបព្រាកាហ្វេ
                  

                - ទឹកត្រី ១ ស្លាបព្រាបាយ
                                   

​​​​​​                - អំបិល ១/2 ស្លាបព្រាកាហ្វេ
                                  

​​​​​                - សណ្តែកដីលីង ១​ ក្រាម
​​​​​​                -  ខ្ទឹមស ១កំពឹស
​​​​​​​​​​​​​                - ស្ករត្នោត ១ស្លាបព្រាបាយ
                - ស្លឹកក្រូចសើច ៣ស្លឹក
                - គល់ស្លឹកគ្រៃ ២គល់
                - រំដេង ១មើម
                - ក្បាលត្រីត្រសក់ 
                                  

                - ប៉េងប៉ោះ ៥ផ្លែ
​​​                - ត្រសក់ ៣​ ផ្លែ
​                - ស្ពៃក្តោបមួយចំហៀង 
                - ជីគ្រាប់មុខ
                - អំពិលទុំ ១ក្រាម



+របៀបផ្សំគ្រឿងប្រឡាក់ក្បាលត្រី

​                - ក្បាលត្រីត្រូវលាងទឹកអោយស្អាត
​​​​​​                - រួចមកដាក់វាក្នុងចានគ្រោងមួយ ដាក់ ​ម្សៅរ៉តឌី រឺ ម្សៅប៊ីចេង​ ស្កសរ អំបិល ច្របល់ជាមួយក្បាលត្រី រួចយកគល់ស្លឹកគ្រៃដាក់ចូលក្នុងក្បាលត្រី
                - បន្ទាប់មកទៀតដាក់ស្លឹកក្រូច និងរំដេងចូល
                - ទុកវាក្នុងទូរទឹកកក ២នាទី

+របៀបចំហុយត្រី 

                 - ត្រូវប្រើឆ្នាំចំហុយ ដោយដា់ទឹក កន្លះលីត
​​​​​​​​                 - ត្រូវដាក់ក្បាលត្រីដែលដាក់ក្នុងទូទឹកកក ទៅក្នុងចានដែក រឺចានធំ
                 - ត្រូវចំហុយ រយៈពេល ២០ នាទី

+របៀបធ្វើទឹកជ្រលក់ផ្អែម
                 - ត្រូវប្រើខ្ទះ រឺឆ្នាំង 
                 - ដាក់ខ្ទះលើចង្ក្រាន ដោយបើកភ្លើតិចៗ​
                 -​ ដាក់ស្ករត្នោត កូរវាអោយឡើង ក្រម៉ៅបន្តិ 
                 - ដាក់ខ្ទឹមស ដែលចិញ្ច្រាំចូល ហើយកូរវាអោយច្អិន
                 - ដាក់ទឹកត្រីចូល ដាក់ ​ម្សៅរ៉តឌី រឺ ម្សៅប៊ីចេង 
​​                 - ដាក់អំពិលទុំចូល កូរវាយអោយសប 
                 - ដាក់សណ្តែកដីលីងចូល
​​​​​​​​​​​​​​​​​​​​​​​                 - ភ្លក់មើល អាចថែមតាមចំនូលចិត្ត 

 +របៀបហាន់បន្លែ
                 - លាងទឹកសំអាត ត្រសក់ ជីគ្រប់មុខ និងស្ពៃក្តប់  
                 - ត្រសក់ហាន់វាជាចំនិតៗ បេះជីអោយស្អាត ហើយស្ពៃក្តប់បកសំបកជាដំុៗ


+ សូមទស្សនាវិដេអូ


How to make fish steam with sweet source(ត្រីស្រសក់ចំហុយស្លឹកគ្រៃ ទឹកត្រីផ្អែម) How to make fish steam with sweet source(ត្រីស្រសក់ចំហុយស្លឹកគ្រៃ ទឹកត្រីផ្អែម) Reviewed by Regional Cooking on September 04, 2018 Rating: 5

No comments:

Powered by Blogger.