ឆាសាច់ជ្រូកជាមួយតៅហ៊ូ និងសណ្តែកបណ្តុះ
សូមស្វាគមន៍មកកាន់ Regional Cooking Blogger.ថ្ងៃនេះយើងខ្ញុំនិងលើកយកមុខម្ហូបពិសេសមួយរបស់ប្រជាជនខ្មែរ
ដែលគេពេញនិយមក្នុងការធ្វើហូប យើងអាចធ្វើម្ហូបនេះសំរាប់ ក្លែម បរិភោគបាយថ្ងៃត្រង់
បាយល្ងាច និងអាចរៀបចំសំរាប់ការជួបជុំមិត្តភក្តិ និងកម្មវិធីផ្សេងៗ
+គ្រឿងផ្សំ
-
ខ្ទឹមស ១ មើម(ចិញ្ច្រាំអោយល្អិត)
- ដើមគូឆាយ ០.៣ គីឡូក្រាម
- ប្រេងខ្យង ២ ស្លាបព្រាបាយ
- ស្លឹកខ្ទឹម ២គល់
+ ការរៀបចំ និងសំអាត
- សាច់ជ្រូកត្រូវលាងទឹកអោយស្អាត ហើយហាន់ជាចំនិតតូចៗ សើ្តងៗ
- តៅហ៊ូ ត្រូវលាងទឹកអោយស្អាត រួចយកទៅបពងអោយក្រៀម
- ដើមគូឆាយត្រូវលាងទឹកអោយស្អាត កាត់ជាកង់ខ្លីៗ
- សណ្តែកបណ្តុះត្រូវលាងទឹកអោយស្អាត
- ខ្ទឹមស ១ មើម(ចិញ្ច្រាំអោយល្អិត)
- ស្លឹកខ្ទឹម អាចហាន់ជាកង់ខ្លីៗ
+ វិធីធ្វើ និងចម្អិន
- ដាក់ខ្ទះអោយក្តៅបន្តិច រួចចាក់ប្រេងឆាចូល.
- ដាក់ខ្ទឹមចិញ្ច្រាំចូល រួចបំពងអោយឈ្ងុយ
- ចាក់សាច់ជ្រូកដែលហាន់ជាចំនិតតូចៗ សើ្តងៗចូល រួចកូរអោយសប
- ចាក់ ម្សៅរ៉តឌី រឺ ម្សៅប៊ីចេង ស្កសរ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងខ្យង បញ្ជូលគ្នាហើយ
កូរអោយសប
- ចាក់ដើមគូឆាយ ចូលរួចកូរអោយសប ទុក ១នាទី
- រួចចាក់សណ្តែកបណ្តុះចូល ទុក អោយបាន១នាទី ចាំដាក់ តៅហ៊ូចូល ជាការស្រេច។
- ដុសដាក់ចានហើយរោយស្លឹកខ្ទឹមពីលើ ហើយអាចទទួលទានបាន។
+ សូមទស្សនាវីដេអូ
Fried pork with tufu and sproutbean (ឆាសាច់ជ្រូកជាមួយតៅហ៊ូ និងសណ្តែកបណ្តុះ)
Reviewed by Regional Cooking
on
September 04, 2018
Rating:
No comments: