ឆាម្រេចក្តាមស្រែ
សូមស្វាគមន៍មកកាន់ Regional Cooking Blogger.ថ្ងៃនេះយើងខ្ញុំនិងលើកយកមុខម្ហូបពិសេស
មួយរបស់ប្រជាជនខ្មែរ
ដែលគេពេញនិយមក្នុងការធ្វើហូប យើងអាចធ្វើម្ហូបនេះសំរាប់ បរិភោគបាយថ្ងៃត្រង់
បាយល្ងាច និងអាចរៀបចំសំរាប់ការជួបជុំមិត្តភក្តិ
និងកម្មវិធីផ្សេងៗ ខាងក្រោមនេះគឺជាគ្រឿងផ្សំនិងវិធីចម្អិន
+ គ្រឿងផ្សំ
- ម្សៅរ៉តឌី រឺ ម្សៅប៊ីចេង ១ ស្លាបព្រាកាហ្វេ
- ស្កសរ ១ ស្លាបព្រាកាហ្វេ
- អំបិល ១/២ ស្លាបព្រាកាហ្វេ ឬតិចជាងនេះ
- ទឹកត្រី ១ ស្លាបព្រាបាយ
- ខ្ទឹមស ១ មើម
- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
- ទឹកប្រេងខ្យង ១ ស្លាបព្រាបាយ
- ប្រេងឆា ៥ មីលីលីត្រ
- ម្ទេសស្រស់ 5ផ្លែ
- ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ
- ដើមខ្ទឹមស្រស់ ៥ដើម
+ វិធីចម្អិន
- តំបូងរៀបចំគ្រឿង
o លាងសំអាតក្តាមដោយហែកវារួចរាបទុកដាក់ក្នុងចានមួយផ្នែក
o ចិញ្រ្ចាំខ្ទឹមសរួចដាក់ទុកក្នុងចាន
o ហាន់ម្ទេសស្រស់ជាចំនិតតូចៗរួចដាក់ទុកក្នុងចាន
o ហាន់ដើមខ្ទឹមស្រស់ជាចំនិតតូចៗរួចដាក់ទុកក្នុងចាន
- បន្ទាប់មកទៀតចាប់ផ្តើមចម្អិន
o ដាក់ខ្ទះអោយក្តៅ រួចដាក់ប្រេងឆាចូល
o ដាក់ខ្ទឹមចិញ្រាំចូល បំពងអោយឈ្ងុយ
o រួចដាក់ក្តាមចូល(កូរត្រលប់ទៅមកៗ)
o ដាក់ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅរតឌី ស្កសរ ប្រេងខ្យង ចូល រួចកូរអោយសប់
o ដាក់ម្ទេសហាន់ចូល
o ជាចុងក្រោយដាក់ដើមខ្ទឹមចូល(គ្រាន់ដាក់ហើយត្រឡប់ពីបីត្រប់រួចលើកដាក់ចាន)
+ ការរៀបចំ
- យកចានពងក្រពើមួយរួចដុះដាក់ចានជាការស្រេច
+ ការបរិភោគ
- ម្ហូបនេះយើងអាចបរិភោគ ម្ហូបពេលថ្ងៃត្រង់ និងពេលល្ងាច
+ សូមទស្សនាវីដេអូ
Fry Crab with peper and chilly (ឆាម្រេចក្តាមស្រែ)
Reviewed by Regional Cooking
on
September 21, 2018
Rating:
No comments: