ស្ងោជ្រក់ត្រីរ៉ស់ បែបប្រពៃណី
សូមស្វាគមន៍មកកាន់ Regional Cooking Blogger. ថ្ងៃនេះយើងខ្ញុំនិងលើកយកមុខម្ហូបពិសេសមួយរបស់ប្រជាជនខ្មែរ
ដែលគេពេញនិយមក្នុងការធ្វើហូប យើងអាចធ្វើម្ហូបនេះសំរាប់ បរិភោគបាយថ្ងៃត្រង់
បាយល្ងាច និងអាចរៀបចំសំរាប់ការជួបជុំមិត្តភក្តិ និងកម្មវិធីផ្សេងៗ ខាងក្រោមនេះគឺជាគ្រឿងផ្សំនិងវិធីចម្អិន
+ គ្រឿងផ្សំ
-
អំបិល ១/២ ស្លាបព្រាកាហ្វេរ
-
ទឹកត្រី ១ ស្លាបព្រាបាយ
-
ដើមខ្ទឹម ២គល់
- គល់ស្លឹកគ្រៃ ២គល់
- ស្លឹកក្រូច ៥សន្លឹក
- រំដេង ២ដុំ
- ម្ទេសស្រស់ ៣ផ្លែ
- ជីវ៉ាន់ស៊ុយ និងនាងវង
- អង្ករ ២ស្លាបព្រាបាយ
+ របៀបរៀបចំ
- ត្រីរ៉ស់ត្រូវយកមកស្រកាអោយស្អាត រួចលាងទឹកអោយស្អាត ហើយកាត់ជាកង់តូចៗ
- ត្រូវលាងសម្អាត គល់ស្លឹកគ្រៃ ស្លឹក្រូច រំដេង ជីវ៉ាន់ស៊ុយ និងនាងវង ស្លឹកខ្ទឹម និងម្ទេសស្រស់ ទុកក្នុងចាន
- ដំមើមខ្ទឹមអោយបែក រួចយកសំបកច្រញ ទុកដាក់ក្នុងចាន មួយ
- ដាក់ទឹកចំនុះ 0.៥ លីត្រចូលទៅក្នុងឆ្នាំង ដាក់ រំដេង(ដំអោយបែក) ដាក់គល់ស្លឹកគ្រៃ ដាក់ខ្ទឹម ដាក់អង្ករ ដាក់ស្លឹកក្រូច រំងាស់អោយពុះ
- ដាក់ត្រីចូល ទុកអោយពុះ
- ចាក់ទឹកត្រី អំបិល ម្សៅរ៉តឌី រឺ ម្សៅប៊ីចេង ស្កសរ ចូល រួចទុកអោយពុះ
- ភ្លក់មើលតាមរស់ជាតិដែលចង់បាន (យើងអាចធ្វើជ្រក់ថែមក៍បាន)
- ដួសដាក់ចានសំរាប់បរិភោគជាការស្រេច
Fish Snak Soup (ស្ងោជ្រក់ត្រីរ៉ស់ បែបប្រពៃណី)
Reviewed by Regional Cooking
on
September 05, 2018
Rating:
No comments: