ឆាក្ដៅកង្កែបជាមួយគល់ស្លឹកគ្រៃ
សូមស្វាគមន៍មកកាន់ Regional Cooking Blogger. ថ្ងៃនេះយើងខ្ញុំនិងលើកយកមុខម្ហូបពិសេសមួយរបស់ប្រជាជនខមែរ ដែលគេពេញនិយមក្នុងការធ្វើហូប យើងអាចធ្វើម្ហូបនេះសំរាប់ បរិភោគបាយថ្ងៃត្រង់ បាយល្ងាច និងអាចរៀបចំសំរាប់ការជួបជុំមិត្តភក្តិ និងកម្មវិធីផ្សេងៗ ខាងក្រោមនេះគឺជាគ្រឿងផ្សំនិងវិធីចម្អិន
+ គ្រឿងផ្សំ
+ គ្រឿងផ្សំ
- ម្សៅរ៉តឌី រឺ ម្សៅប៊ីចេង ១ ស្លាបព្រាកាហ្វេ
- ស្កសរ ១ ស្លាបព្រាកាហ្វេ
- អំបិល ១ ស្លាបព្រាកាហ្វេ
- ទឹកត្រី ១ ស្លាបព្រាបាយ
- ខ្ទឹមស ១ មើម
- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
- កង្កែបស្រស់ ០.៣ គីឡូក្រាម (អាចយកលើនេះ)
- ស្លឹកគ្រៃ ៣ គល់ (អាចយកលើនេះ)
- ទឹកប្រេងខ្យង ១ ស្លាបព្រាបាយ
- ស្លឹកក្រូច ៥ ស្លឹក (អាចយកលើនេះ)
- ប្រេងឆា ៥ មីលីលីត្រ
- ម្ទេសស្រស់ 5ផ្លែ
- ម្រះព្រៅ
- តំបូងរៀបចំគ្រឿង
o លាងសំអាតសាច់កង្កែប(កាត់ម្រាមដៃជើងចេញ) រួចរាបទុកដាក់ក្នុងចានមួយផ្នែក
o ហាន់ជាសាច់កង់ៗរួចដាក់ទុកក្នុងចាន
o ហាន់គល់ស្លឹកគ្រៃជាបន្ទះស្តើងៗរួចដាក់ទុកក្នុងចាន
o ដំរំដេងអោយបែបៗរួចដាក់ទុកក្នុងចាន
o ចិញ្រ្ចាំខ្ទឹមសរួចដាក់ទុកក្នុងចាន
o ហាន់ស្លឹកក្រូចជាចំនិតតូចៗរួចដាក់ទុកក្នុងចាន
o ហាន់ម្ទេសស្រស់ជាចំនិតតូចៗរួចដាក់ទុកក្នុងចាន
- បន្ទាប់មកទៀតចាប់ផ្តើមចម្អិន
o ដាក់ខ្ទះអោយក្តៅ រួចដាក់ប្រេងឆាចូល
o ដាក់ខ្ទឹមចិញ្រាំចូល បំពងអោយឈ្ងុយ រួចដាក់សាច់កង្កែបចូល(កុំអោយសាច់គោឆ្អិនពេក)
o ដាក់គល់ស្លឹកគ្រៃ ស្លឹកក្រូច រំដេង ចូលរួចកូរវា
o ដាក់ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅរតឌី ស្កសរ ប្រេងខ្យង ចូល រួចកូរអោយសប់
o ដាក់ម្ទេសហាន់ចូល
o ជាចុងក្រោដាក់ម្រះព្រៅចូល (គ្រាន់ដាក់ហើយត្រឡប់ពីបីត្រប់រួចលើកដាក់ចាន)
+ ការរៀបចំ
- យកចានពងក្រពើមួយរួចដុះដាក់ចានជាការស្រេច
+ ការបរិភោគ
- ម្ហូបនេះយើងអាចបរិភោគ ម្ហូបពេលថ្ងៃត្រង់ និងពេលល្ងាច
+សូមទស្សនាវីដេអូ
Fried frog with lemongrass and chilly (ឆាក្ដៅកង្កែបជា មួយគល់ស្លឹកគ្រៃ)
Reviewed by Regional Cooking
on
September 12, 2018
Rating:
No comments: