Fry pork with broccoli and Mushroom ( ឆាផ្កាខាត់ ណាជាមួយផ្សិតខ្មៅ)




                                             ឆាផ្កាខាត់ណាជាមួយផ្សិតខ្មៅ
  សូមស្វាគមន៍មកកាន់ Regional Cooking Blogger. ថ្ងៃនេះយើងខ្ញុំនិងលើកយកមុខ
ម្ហូបពិសេសមួយរបស់ប្រជាជនខមែរ ដែលគេពេញនិយមក្នុងការធ្វើហូប យើងអាចធ្វើម្ហូបនេះសំរាប់ បរិភោគបាយថ្ងៃត្រង់ បាយល្ងាច និងអាចរៀបចំសំរាប់ការជួបជុំមិត្តភក្តិ និង​កម្មវិធីផ្សេងៗ​​ ខាងក្រោមនេះគឺជាគ្រឿងផ្សំនិងវិធីចម្អិន

             គ្រឿងផ្សំ 
-                                
-          ម្សៅរ៉តឌី រឺ ម្សៅប៊ីចេង ១ ស្លាបព្រាកាហ្វេ 
-          ស្កសរ ១ ស្លាបព្រាកាហ្វេ
-          អំបិល ​១/២ ស្លាបព្រាកាហ្វេ ឬតិចជាងនេះ 
-          ទឹកត្រី ១ ស្លាបព្រាបាយ 
-          ខ្ទឹមស ១ មើម 
-          ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ 
-          សាច់ជ្រូកស្រស់ ០.៣ គីឡូក្រាម (អាចយកលើនេះ)
-          ទឹកប្រេងខ្យង ១ ស្លាបព្រាបាយ 
-          ប្រេងឆា ៥ មីលីលីត្រ
-​     ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ 
-     ដើមខ្ទឹមស្រស់ ៥ដើម 
-     ដំឡូងបារាំង ២មើម
-     ផ្កាខាត់ណាមួយ
-     ផ្សិតខ្មៅ .២ គីឡូក្រាម
 



         + វិធីចម្អិន   

-                                                   -          តំបូងរៀបចំគ្រឿង
o   លាងសំអាតសាច់ជ្រូករួចរាបទុកដាក់ក្នុងចានមួយផ្នែក
o   លាងសំអាតផ្កាខាត់ណា ហើយដាំទឹកស្រុះវាបន្តិច 

o   លាងសំអាតដំឡូងបារាំង ហាន់ជាកង់ៗ ហើយដាំទឹកស្រុះវាបន្តិច  
 
o   ចិញ្រ្ចាំខ្ទឹមសរួចដាក់ទុកក្នុងចាន​និង
o​   ផ្សិតខ្មៅទុកដាក់ក្នុងចានមួយផ្នែក  
 
o   ហាន់ម្ទេសស្រស់ជាចំនិតតូចៗរួចដាក់ទុកក្នុងចាន 
 o   ហាន់ដើមខ្ទឹមស្រស់ជាចំនិតតូចៗរួចដាក់ទុកក្នុងចាន
-          បន្ទាប់មកទៀតចាប់ផ្តើមចម្អិន
o   ដាក់ខ្ទះអោយក្តៅ រួចដាក់ប្រេងឆាចូល
o   ដាក់ខ្ទឹមចិញ្រាំចូល បំពងអោយឈ្ងុយ
o​   រួចដាក់សាច់ជ្រូកចូល(កូរត្រលប់ទៅមកៗ)
o   ដាក់ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅរតឌី ស្កសរ ប្រេងខ្យង ចូល រួចកូរអោយសប់
o   ដាក់ផ្សិតខ្មៅចូល
o   ដាក់ផ្កាខាត់ណា និងដំឡូងបារាំងចូល
o   ដាក់ម្ទេសហាន់ចូល
o   ដាក់ម្រេចម៉ត់ចូល
o   ជាចុងក្រោយដាក់ដើមខ្ទឹមចូល(គ្រាន់ដាក់ហើយត្រឡប់ពីបីត្រប់រួចលើកដាក់ចាន)
+ ការរៀបចំ
                          -          យកចានពងក្រពើមួយរួចដុះដាក់ចានជាការស្រេច

ការបរិភោគ
                    -          ម្ហូបនេះយើងអាចបរិភោគ​ ម្ហូបពេលថ្ងៃត្រង់ និងពេល​ល្ងាច

+ សូមទស្សនាវីដេអូ
 
Fry pork with broccoli and Mushroom ( ឆាផ្កាខាត់ ណាជាមួយផ្សិតខ្មៅ) Fry pork with broccoli and Mushroom ( ឆាផ្កាខាត់ ណាជាមួយផ្សិតខ្មៅ) Reviewed by Regional Cooking on September 21, 2018 Rating: 5

No comments:

Powered by Blogger.