ខ្ចៅខិ្ជល
សូមស្វាគមន៍មកកាន់ Regional Cooking
Blogger. ថ្ងៃនេះយើងខ្ញុំនិងលើកយកមុខ
ម្ហូបពិសេសមួយរបស់ប្រជាជនខមែរ
ដែលគេពេញនិយមក្នុងការធ្វើហូប យើងអាចធ្វើម្ហូបនេះសំរាប់ បរិភោគបាយថ្ងៃត្រង់
បាយល្ងាច និងអាចរៀបចំសំរាប់ការជួបជុំមិត្តភក្តិ និងកម្មវិធីផ្សេងៗ ខាងក្រោមនេះគឺជាគ្រឿងផ្សំនិងវិធីចម្អិន
+ គ្រឿងផ្សំ
-
- ម្សៅរ៉តឌី រឺ ម្សៅប៊ីចេង ១ ស្លាបព្រាកាហ្វេ
- ស្កសរ ១ ស្លាបព្រាកាហ្វេ
- អំបិល ១/២ ស្លាបព្រាកាហ្វេ ឬតិចជាងនេះ
- ទឹកត្រី ១ ស្លាបព្រាបាយ
- ខ្ទឹមស ១ មើម
- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
- សាច់ជ្រូកស្រស់ ០.៣ គីឡូក្រាម (អាចយកលើនេះ)
- ទឹកប្រេងខ្យង ១ ស្លាបព្រាបាយ
- ប្រេងឆា ៥ មីលីលីត្រ
- ម្ទេស ៥ ផ្លែ
- ស្ពៃខ្មៅ ០.២ គីឡូក្រាម
- ខ្ចៅ
- ម្រះព្រៅ
- - តំបូងរៀបចំគ្រឿង
o លាងសំអាតសាច់ជ្រូករួចហាន់ជាបន្ទះស្តើងៗទុកដាក់ក្នុងចានមួយផ្នែក
o លាងសំអាតស្ពៃខ្មៅ ហើយហាន់ជាកង់ៗ ទុកដាក់ក្នុងចានមួយផ្នែក
o ចិញ្រ្ចាំខ្ទឹមសរួចដាក់ទុកក្នុងចាននិង
o ខ្ចៅចាក់យកតែសាច់ទុកដាក់ក្នុងចានមួយផ្នែក
o ហាន់ម្ទេសស្រស់ជាចំនិតតូចៗរួចដាក់ទុកក្នុងចាន
o ហាន់ដើមខ្ទឹមស្រស់ជាចំនិតតូចៗរួចដាក់ទុកក្នុងចាន
o ម្រះព្រៅលាងទឹករួចដាក់ទុកក្នុងចាន
- បន្ទាប់មកទៀតចាប់ផ្តើមចម្អិន
o ដាក់ខ្ទះអោយក្តៅ រួចដាក់ប្រេងឆាចូល
o ដាក់ខ្ទឹមចិញ្រាំចូល បំពងអោយឈ្ងុយ
o រួចដាក់សាច់ជ្រូកចូល(កូរត្រលប់ទៅមកៗ)
o ដាក់ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅរតឌី ស្កសរ ប្រេងខ្យង ចូល រួចកូរអោយសប់
o ដាក់ស្ពៃខ្មៅចូល
o ដាក់ម្ទេសហាន់ចូល
o ជាចុងក្រោយដាក់ម្រះព្រៅចូល(គ្រាន់ដាក់ហើយត្រឡប់ពីបីត្រប់រួចលើកដាក់ចាន)
+ ការរៀបចំ
- យកចានសំប៉ែតមួយរួចដុះដាក់ចានជាការស្រេច
+ ការបរិភោគ
- ម្ហូបនេះយើងអាចបរិភោគ ម្ហូបពេលថ្ងៃត្រង់
និងពេលល្ងាច
សូមទស្សនាវីដេអូ
Lazy Snail ( ខ្ចៅខិ្ជល)
Reviewed by Regional Cooking
on
September 24, 2018
Rating:
No comments: