Fry tomato with pork and shrimp ( ចៀន ប៉េងប៉ោះ ញាត់សាច់ ជ្រូកចិញ្ច្រាំ)

    

 ចៀនប៉េងប៉ោះញាត់សាច់ជ្រូកចិញ្ច្រាំ
  សូមស្វាគមន៍មកកាន់ Regional Cooking Blogger. ថ្ងៃនេះយើងខ្ញុំនិងលើកយកមុខ
ម្ហូបពិសេសមួយរបស់ប្រជាជនខមែរ ដែលគេពេញនិយមក្នុងការធ្វើហូប យើងអាចធ្វើម្ហូបនេះសំរាប់ បរិភោគបាយថ្ងៃត្រង់ បាយល្ងាច និងអាចរៀបចំសំរាប់ការជួបជុំមិត្តភក្តិ និង​កម្មវិធីផ្សេងៗ​​ ខាងក្រោមនេះគឺជាគ្រឿងផ្សំនិងវិធីចម្អិន
             គ្រឿងផ្សំ 
-                                
-          ម្សៅរ៉តឌី រឺ ម្សៅប៊ីចេង ១ ស្លាបព្រាកាហ្វេ 
-          ស្កសរ ១ ស្លាបព្រាកាហ្វេ
-          អំបិល ​១/២ ស្លាបព្រាកាហ្វេ ឬតិចជាងនេះ 
-          ទឹកត្រី ១ ស្លាបព្រាបាយ 
-          ខ្ទឹមស ១ មើម 
-          ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ 
-          សាច់ជ្រូកស្រស់ ០.៣ គីឡូក្រាម (អាចយកលើនេះ)


-          ទឹកប្រេងខ្យង ១ ស្លាបព្រាបាយ 
-          ប្រេងឆា ៥ មីលីលីត្រ
-​     ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ 
-     ដើមខ្ទឹមស្រស់ ៥ដើម 
-     ប៉េងប៉ោះ ៤ផ្លែ
-     បង្គាក្រៀម ១ក្រាម


         + វិធីចម្អិន   

-                                                   -          តំបូងរៀបចំគ្រឿង
o   លាងសំអាតសាច់ជ្រូករួចចិញ្ច្រាំអោយម៉ត់ដាក់ក្នុងចានមួយផ្នែក
o   លាងសំអាតប៉េងប៉ោះ ចិតក្បាលចេញឆ្កៀរយកគ្រាប់ចេញ 

o   ចិញ្រ្ចាំខ្ទឹមសរួចដាក់ទុកក្នុងចាន​
o   យកបង្គាគ្រាមមកត្រាំទឹក
o   ហាន់ដើមខ្ទឹមស្រស់ជាចំនិតតូចៗរួចដាក់ទុកក្នុងចាន
o   យកចានក្រោងមួយ ចាក់សាច់ជ្រូកចិញ្ច្រាំ ខ្ទឹមស  ចិញ្រ្ចាំ​ ដាក់ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅរតឌី ស្កសរ ប្រេងខ្យង ម្រេចម៉ត់ បង្គាក្រៀម ចូល រួចកូរអោយសប់
 o   បន្ទាប់មកយកវាទៅញាត់ចូលប៉េងប៉ោះដែលបានឆ្កៀរគ្រាប់ចេញ
-          បន្ទាប់មកទៀតចាប់ផ្តើមចម្អិន
o   ដាក់ខ្ទះអោយក្តៅ រួចដាក់ប្រេងឆាចូល
o ដាក់ប៉េងប៉ោះដែលបានញាត់សាច់ជ្រូកចូលមកចៀន អោយទាល់តែឆ្អិនជាការស្រេច
+ ការរៀបចំ
                          -          យកចានពងក្រពើមួយរួចដុះដាក់ចានជាការស្រេច
ការបរិភោគ
                    -          ម្ហូបនេះយើងអាចបរិភោគ​ ម្ហូបពេលថ្ងៃត្រង់ និងពេល​ល្ងាច
+ សូមទស្សនាវីដេអូ
Fry tomato with pork and shrimp ( ចៀន ប៉េងប៉ោះ ញាត់សាច់ ជ្រូកចិញ្ច្រាំ)  Fry tomato with pork and shrimp ( ចៀន ប៉េងប៉ោះ ញាត់សាច់ ជ្រូកចិញ្ច្រាំ) Reviewed by Regional Cooking on September 25, 2018 Rating: 5

No comments:

Powered by Blogger.