Roast Chicken with banana flower and Coconut (មាន់ដុត ទឹកដូងជា មួយត្រយោងចេក)




                                       មាន់ដុតទឹកដូងជាមួយត្រយោងចេក
  សូមស្វាគមន៍មកកាន់ Regional Cooking Blogger. ថ្ងៃនេះយើងខ្ញុំនិងលើកយកមុខ
ម្ហូបពិសេសមួយរបស់ប្រជាជនខមែរ ដែលគេពេញនិយមក្នុងការធ្វើហូប យើងអាចធ្វើម្ហូបនេះសំរាប់ បរិភោគបាយថ្ងៃត្រង់ បាយល្ងាច និងអាចរៀបចំសំរាប់ការជួបជុំមិត្តភក្តិ និង​កម្មវិធីផ្សេងៗ​​ ខាងក្រោមនេះគឺជាគ្រឿងផ្សំនិងវិធីចម្អិន
             គ្រឿងផ្សំ 
-                                
-          ម្សៅរ៉តឌី រឺ ម្សៅប៊ីចេង ១ ស្លាបព្រាកាហ្វេ 
-          ស្កសរ ៥ ស្លាបព្រាកាហ្វេ
-          អំបិល ​១/២ ស្លាបព្រាកាហ្វេ ឬតិចជាងនេះ 
-          ទឹកត្រី ១ ស្លាបព្រាបាយ 
-          ខ្ទឹមស ៥ មើម 
-​     ស្លឹកគ្រៃ ៥គល់
-          ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ 
-          សាច់មាន់មួយចំហៀង ឬ(អាចយកលើនេះ)
 
-          ទឹកប្រេងខ្យង ១ ស្លាបព្រាបាយ 
-          ប្រេងឆា ៥ មីលីលីត្រ
-​     ម្ទេស ១០ ផ្លែ
-    ក្រូចឆ្មា ៥ ផ្លែ
-    ទឹកដូង ១ផ្លែ



-    ត្រយោងចេក ១ផ្លែ




         + វិធីចម្អិន   

-                                                   -          តំបូងរៀបចំគ្រឿង
o   លាងសំអាតសាច់មាន់រួអង្កន់ស្តើងៗទុកដាក់ក្នុងចានមួយផ្នែក
o   លាងសំអាតគល់ស្លឹកគ្រៃ ហើយហាន់ជាកង់ៗ ទុកដាក់ក្នុងចានមួយផ្នែក
o​   លាងទឹកត្រយោងចេករួច ច្រៀកជាកង់ៗ​ទុកដាក់ក្នុងចានមួយផ្នែក  
o   ដូងកាប់យកតែទឹក
  o   គល់ស្លឹកគ្រៃ និង ខ្ទឹមសបកសំបកទុកក្នុងចាន
​​   o ក្រូចឆ្មាហាន់យកបន្ទះស្តើងរួចដាក់ទុកក្នុងចាន
 
-          បន្ទាប់មកទៀតចាប់ផ្តើមប្រឡាក់គ្រឿងមាន់ 
​      o   យកចានក្រោងមួយរួចដាក់មាន់ចូល ដោយដាក់ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅរតឌី ស្កសរ ប្រេងខ្យង ចូល រួចកូរអោយសប់
       o    គ្រប់ទុក ១៥ នាទីដើម្បីអោយចូលជាតិ
​​​​​​​​​
 -          បន្ទាប់មកទៀតចាប់ផ្តើមបុកទឹកត្រីកោះកុង 
      o   ដាក់ម្ទេសខ្ទឹមសដែលបក អំបិល ស្ករស រ៉តដី រឹ ប៊ីចេង ចូលក្នុងត្បាល់ រួចបុកអោយម៉ត់
   o   ជាចុងក្រោយច្របាច់ក្រូចឆ្មាចូល ភ្លក់មើលរស់ជាតិតាមតម្រូវការ រួចទុកក្នុងចាន់មួយផ្នែក
-          បន្ទាប់មកទៀតចាប់ផ្តើមចម្អិន
o   ដាក់ឆ្នាំងដោយរៀបស្លឹកគ្រៃ និងមើមខ្ទឹមនៅ និងត្រយោងចេក ខាងក្រោម
o   រួចដាក់មាន់ដែលបានប្រឡាក់ពីលើចាក់ប្រេងឆាចូល រួចបិទគំរប ៥នាទី ហើយដុតភ្លើងអោយក្តៅជាប់
o​   រួចចាក់ទឹកដូងចូល
o   បន្តដុតភ្លើងរហូត ៣០នាទី

+ ការរៀបចំ
                          -          យកចានសំប៉ែតមួយរួចដុះដាក់ចានជាការស្រេច

ការបរិភោគ
                    -          ម្ហូបនេះយើងអាចបរិភោគ​ ម្ហូបពេលថ្ងៃត្រង់ និងពេល​ល្ងាច
+សូមទស្សនាវីដេអូ 
Roast Chicken with banana flower and Coconut (មាន់ដុត ទឹកដូងជា មួយត្រយោងចេក) Roast Chicken with banana flower and Coconut (មាន់ដុត ទឹកដូងជា មួយត្រយោងចេក) Reviewed by Regional Cooking on September 25, 2018 Rating: 5

No comments:

Powered by Blogger.