Hot Fried chicken with lemongrass (ឆាក្ដៅសាច់មាន់ ជាមួយគល់ស្លឹកគ្រៃ)


 ឆាក្ដៅសាច់មាន់ជាមួយគល់ស្លឹកគ្រៃ

សូមស្វាគមន៍មកកាន់ Regional Cooking Blogger. ថ្ងៃនេះយើងខ្ញុំនិងលើកយកមុខម្ហូបពិសេសមួយរបស់ប្រជាជនខមែរ ដែលគេពេញនិយមក្នុងការធ្វើហូប យើងអាចធ្វើម្ហូបនេះសំរាប់ បរិភោគបាយថ្ងៃត្រង់ បាយល្ងាច និងអាចរៀបចំសំរាប់ការជួបជុំមិត្តភក្តិ និង​កម្មវិធីផ្សេងៗ​​ ខាងក្រោមនេះគឺជាគ្រឿងផ្សំនិងវិធីចម្អិន

        គ្រឿងផ្សំ

-          ម្សៅរ៉តឌី រឺ ម្សៅប៊ីចេង ១ ស្លាបព្រាកាហ្វេ
-          ស្កសរ ១ ស្លាបព្រាកាហ្វេ
-          ទឹកត្រី ២ ស្លាបព្រាបាយ
-          ខ្ទឹមស ១ មើម
-          ទឹកស៊ីអ៊ីវ ២ ស្លាបព្រាបាយ 
-          សាច់មាន់០.៣ គីឡូក្រាម (អាចយកលើនេះ) 

- ​        ស្លឹកគ្រៃ ៣ គល់ (អាចយកលើនេះ) 
-          ទឹកប្រេងខ្យង ២ ស្លាបព្រាបាយ 

-          ស្លឹកក្រូច ៥ ស្លឹក (អាចយកលើនេះ)
-          ប្រេងឆា ៥ មីលីលីត្រ 
-          ម្ទេសស្រស់ 5ផ្លែ 
-     ម្រះព្រៅ 


        + វិធីចម្អិន 
                     -     តំបូងរៀបចំគ្រឿង 
              o   លាងសំអាតសាច់មាន់ កាប់កង់ៗ រួចរាបទុកដាក់ក្នុងចានមួយផ្នែក  ​​​​​​​​​​​​​​​               o   ដំរំដេងអោយបែបៗរួចដាក់ទុកក្នុងចាន 
   o   ចិញ្រ្ចាំខ្ទឹមសរួចដាក់ទុកក្នុងចាន
   o   ហាន់ស្លឹកក្រូចជាចំនិតតូចៗរួចដាក់ទុកក្នុងចាន  
   o   ហាន់ម្ទេសស្រស់ជាចំនិតតូចៗរួចដាក់ទុកក្នុងចាន   
-  បន្ទាប់មកទៀតចាប់ផ្តើមចម្អិន 
   o   ដាក់ខ្ទះអោយក្តៅ រួចដាក់ប្រេងឆាចូល 
   o   ដាក់ខ្ទឹមចិញ្រាំចូល បំពងអោយឈ្ងុយ រួចដាក់សាច់មាន់ចូល 
   o   ដាក់គល់ស្លឹកគ្រៃ ស្លឹកក្រូច រំដេង ចូលរួចកូរវា  
   o   ដាក់ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅរតឌី ស្កសរ ប្រេងខ្យង ចូល រួចកូរអោយសប់    o   ដាក់ម្ទេសហាន់ចូល 
   o   ជាចុងក្រោដាក់ម្រះព្រៅចូល (គ្រាន់ដាក់ហើយត្រឡប់ពីបីត្រប់រួចលើកដាក់ចាន)

+ ការរៀបចំ
-          យកចានពងក្រពើមួយរួចដុះដាក់ចានជាការស្រេច
ការបរិភោគ
​​​​​​​​​​​​                           -          ម្ហូបនេះយើងអាចបរិភោគ​ ម្ហូបពេលថ្ងៃត្រង់ និងពេល​ល្ងាច
 +ទស្សនាវីដេអូ
Hot Fried chicken with lemongrass (ឆាក្ដៅសាច់មាន់ ជាមួយគល់ស្លឹកគ្រៃ) Hot Fried chicken with lemongrass (ឆាក្ដៅសាច់មាន់ ជាមួយគល់ស្លឹកគ្រៃ) Reviewed by Regional Cooking on September 13, 2018 Rating: 5

No comments:

Powered by Blogger.